កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំនានាពាក់ព័ន្ធនិងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២


កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំនានាពាក់ព័ន្ធនិងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២
——————
(ស្ទឹងត្រែង): នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំនានាពាក់ព័ន្ធនិងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង,ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត, ឯកឧត្តម ឈាង ឡាក់ អនុប្រធានគណកម្មាធិការគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកគណកម្មាធិការគណបក្សខេត្ត ប្រធានអនុប្រធានគណកម្មាធិកាធិការគណបក្សក្រុងស្រុក។

មានប្រសាសន៍បើកិច្ចប្រជុំឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្តបានលើកឡើងថា កិច្ចប្រជានាពេលនេះធ្វើឡើងថាការប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំនានាពាក់ព័ន្ធនិងយុទ្ធនាការឃោសនាបោះឆ្នោតត្រួត ព្រមទាំងត្រួតពិនិត្យវឌ្ឍនៈភាពនៃការអនុវត្តភារកិច្ចការងារមួយចំនួនទៅតាមផែនការឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។

ឯកឧត្តមបន្តថាកិច្ចប្រជុំនេះក៏ជាការជម្រុញនុងដាក់ចេញនូវភារកិច្ចមួយចំនួនដើម្បីឲ្យក្រុមការងារគណបក្ស និងរៀបចំការអនុវត្តធ្វើយ៉ាងណាឲ្យបានស្របនិងផែនការឆ្ពោះទៅនកាន់ការបោះឆ្នោតនិងទទួលបានជោគជ័យ។

ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថានេះជាការពង្រឹងនូវសមាជិកបក្សនិងក្រុមការងារដែលត្រូវអនុវត្តនូវតួនាទីភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នៅតអាណត្តិទី៥ ដោយធ្វើការវាយតម្លៃពីសកម្មភាពការងារដែលបានធ្វើកន្លងមក ពិសេសពាក់ព័ន្ធនិងការចុះមូលដ្ឋាន ការចុះពង្រឹងសមាជិកបក្ស យុវជនបក្ស គ្រួសារបក្ស នៅក្នុងក្រុងស្រុកនីមួយ រួចធ្វើការសន្និដ្ឋាននិងស្វែងរកបញ្ហាប្រឈមដែលកើតមានឡើង។

ឯកឧត្តម ឡូយ សុផាត បានជំរុញដល់ក្រុមការងារគណបក្សនិងក្រុងការងារគណបក្សក្រុងស្រុកទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្តអនុវត្តនូវភារកិច្ចការងារឆ្ពោះទៅកាន់ការបោះឆ្នោត ហើយអនុវត្តនូវរាល់គោលការណ៍ ឬផែនការណែនាំនានាដែលបានដាក់ចេញ ដើម្បីទទួលជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ដែលកំពុងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។