រដ្ឋបាលស្រុកថាឡាបរិវាត់ ទទួលបានអំណោយពីព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា


អំណោយជាក្រម៉ា ចំនួន 400ក្រមា៉ សាប៊ូដុសខ្លួន ចំនួន 5កេះ  ឃីត ចំនួន 2កញ្ចប់ និងថវិកា ចំនួន 2 លានរៀល របស់ ព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា  ត្រូវបាន ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង   ប្រគល់ជូន រដ្ឋបាលស្រុកថាឡាបរិវាត់ កាលពីព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ ម្សិលមិញនេះ ដែលជាថ្ងៃមហាសង្ក្រាន នៃពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរយើង។

ក្នុងឳកាសនោះ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា បានមានប្រសាសន៍ជំរុញឲ្យ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ធ្វើយ៉ាងណាផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល  និងសេចក្តីណែនំានានារបស់រាជរដ្ឋាភិបាល ស្តីពីការបង្ការ ទប់ស្កាត់ ពីការរីករាលដាលនៃវីរុស COVID-19 ទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន។ ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ ទុកចិត្តលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន

ទន្ទឹមនឹងនោះឯកឧត្តម សមាជិកព្រឺទ្ធសភា ក៍បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវ អនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល ដល់កាចសាហាវមួយនេះផងដែរ ។

បន្ទាប់ពីប្រគល់អំណោយរបស់ព្រឹទ្ធសភាជូនដល់រដ្ឋបាលស្រុករួច  ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបន្តដំណើរអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង នៃការស្ថាបនា ផ្លូវ ក្រាលគ្រួសក្រហមមួយខ្សែ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលឆ្លងកាត់ ឃុំ ថាឡាបរិវ៉ាត់ ឃុំអូររ៉ៃ និង ឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅ ឃុំ សៀមបូក ស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ដែល នឹងកំពុងស្ថាបនា ។