ពិធីប្រកាសកែសម្រួល និងតែងតាំងមន្រ្តីគណបក្សសមាសភាពក្នុងរចនាសម្ព័ន្ធចាត់តាំង នៃគណៈចលនាមហាជនគណបក្សខេត្ត


ពិធីប្រកាសកែសម្រួល និងតែងតាំងមន្រ្តីគណបក្សសមាសភាពក្នុងរចនាសម្ព័ន្ធចាត់តាំង នៃគណៈចលនាមហាជនគណបក្សខេត្ត

អត្ថបទ& រូបភាព . លោក គាន កក្កដា
30/07/2020

ស្ទឹងត្រែង. នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសកែសម្រួល និងតែងតាំងមន្រ្តីគណបក្សសមាសភាពក្នុងរចនាសម្ព័ន្ធចាត់តាំង នៃគណៈចលនាមហាជនគណបក្សខេត្ត ក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និង មានចូលរួមពីសំណាក់ សមាជិក សមាជិកកាគណៈអចិន្រ្តៃយ៍គណបក្សខេត្ត, សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត, ប្រធានគណៈកម្មាធិការសាខា-សាខាបក្សជុំវិញខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងសមាជិក សមាជិកានៃគណៈចលនា និងក្រុមចលនាចំណុះគណៈចលនាមហាជនគណបក្សខេត្ត៕

នៅក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងមន្រ្តីគណបក្សសមាសភាពក្នុងរចនាសម្ព័ន្ធចាត់តាំង នៃគណៈចលនាមហាជនគណបក្សខេត្ត ក៏បានធ្វើការប្រកាសតែតាំង លោក អូត ស៊ីវត្ថា ធ្វើជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ជំនួយឲ្យលោក ម៉ៅ តារា អតីតសមាជិកគណៈកម្មាធិការគណបក្សខេត្ត និង កែសម្រួល និងតែងតាំងមន្រ្តីគណបក្សសមាសភាពក្នុងសម្ព័ន្ធចាត់តាំង នៃគណៈចលនាមហាជនគណបក្ស ខេត្ត ចំនួន ២៥៥ រូប រួមមាន ÷

•គណៈកម្មាធិការគណបក្សខេត្ត ចំនួន ៩២ រូប ដែលមាន ឯកឧត្តម ម៉ុម សារឿន ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត

•សមាសភាព គណៈចលនាមហាជន គណៈកម្មាធិការគណបក្សខេត្ត ចំនួន ៧១ រូប។

• សមាសភាពក្រុមចលនាស្រ្តី នៃ គណៈចលនាមហាជន គណៈកម្មាធិការគណបក្សខេត្ត ចំនួន ២៨ រូប ។

•សមាសភាព គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ នៃគណៈចលនាមហាជន គណៈកម្មាធិការគណបក្សខេត្ត ចំនួន ២៦ រូប ។

• សមាសភាពគណៈចលនាសហជីព នៃគណៈចលនាមហាជន គណៈកម្មាធិការគណបក្សខេត្ត ចំនួន ១០ រូប ។

• សមាសភាពលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត ចំនួន ២៨ រូប ។

លោក អូត ស៊ីវត្ថា សមាជិកគណៈកម្មាធិការគណបក្សខេត្ត បានប្ដេជ្ញាថា លោកនឹងខិតខំប្រឹងប្រែង បំពេញការងារ ឱ្យបានល្អខិតខំធ្វើការអភិវឌ្ឍ រីកចម្រើន និងអភិវឌ្ឍន៍ថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ឱ្យបានជោគជ័យ តាមរយៈការផ្ដល់ទំនុកចិត្តពីរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ។

ឯកឧត្តម ម៉ុម សារឿន បានផ្តាំផ្ញើដល់មន្ត្រីគណបក្ស ត្រូវអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងចូលរួមគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណង
ចង់បំផ្លាញសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ប្តេជ្ញាគាំទ្របេក្ខភាពសម្តេច តេជា ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ជំរុញដល់សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានតាម ភូមិ ឃុំ ស្រុក ក្រុង ធ្វើយ៉ាងសហការសាមគ្គីគ្នាឱ្យបានល្អ រក្សាឱ្យបានសមាជិកចាស់ ហើយបន្តពង្រីកកំលាំងថ្មីឱ្យមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើន និងត្រូវរៀបចំផែនការសកម្មភាពដើម្បីសម្រេចឱ្យបាននូវគោលនយោបាយរបសគណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសត្រូវដោះស្រាយសំណូមពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន ៕