សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានប្រជុំរៀបចំផែនការរបស់ខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃ២១ ខែ មេសា ឆ្នាំ២០២០ នេះ ក្រោមវត្តមាន ឯកឧត្តម ម៉ម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង និងវត្តមានប្រធាន អនុប្រធាន សសយក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ សសយក ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

លោក ម៉ែន គង់ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបានឲ្យដឹងថាដើម្បីបញ្ជា្របការយល់ដឹងដល់ប្រជាជនឲ្យបានយល់ច្បាស់អំពីគ្រោះថ្នាក់នៃជំងឺកូវីឌ១៩ សហៅាពសហព័ន្ធយុវជនកម្ពុជានឹងយកវិធានការណ៍សំខាន់ៗចំនួន៥មកអនុវត្ត។

លោកបញ្ជាក់ថាវិធានការណ៍ទាំង៥ រួមមាន១.បង្កើតក្រុមការងារ ផ្សព្វផ្សាយ ដែលស្រុកនិងខេត្តរៀបចំសេចក្តីសម្រេចរួម ២.ធ្វើយ៉ាងណាឲ្យសសយក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់រួមគ្នា ពាក់ព័ន្ធនិងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៣.ក្រុមការងារស ស យ ក តាមវិស័យត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬក្នុងករណីចបាច់ ៤.បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬតាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់បន្តចូលរួមប្រយុទ្ធនិងជំងឺកូវីដ១៩ និងទី៥ សសយក ថ្នាក់ក្រុងស្រុកត្រូវត្រៀមសមាជិកសកម្ម សុះខាន់ៗចាប់ពី៣០ទៅ៥០នាក់បញ្ជូនមកថ្នាក់ខេត្តដើម្បីបញ្ជ្រៀបការយល់ដឹងពីការទប់ស្កាត់ជំងឺCovid-19នេះ។

ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចាំបាច់ណាស់ត្រូវមានការសហការនិងការចូលរួមជាចាំបាច់គ្រប់អ្នកពាក់ព័ន្ធ។

ឯកឧត្តម បន្តថាដើម្បីឲ្យប្រជាពលរដកឋយល់ដឹងកាន់តែជ្បាស់ពីវិធានការការពារខ្លួនពីជំងឺកូវី១៩កាន់តែច្បាស់ ប្រធានសសយកថ្នាក់ក្រុងស្រុក ត្រូវសហការជាមួយមន្ទីរសុភិបាលត្រូវធ្វើយុទ្ធនាការឲ្យកាន់តែសកម្មនិងផុសផុលបន្ថែមទៀត អំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេសត្រូវជំរុញឲ្យបានកាន់តែខ្លាំងដល់ អាជីវករនិងអ្នកទិញត្រូវប្រើម៉ាស់ ប្រើអាល់កុល ឬសាប៊ូលាងដៃ មិននិងប៉ះពាល់ចំណុចសុះខាន់ៗមានភ្នែល ច្រមុះ និងមាត់។

ឯឧត្តមបន្តចុះណុចដែលគួអនុវត្តឲ្យបានសកម្មបំផុតត្រូវធ្វើការផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្ត តាមក្រុង ស្រុក ទីប្រជុំជន ឬតាមនមន្ទីរអង្គភាព កសិដ្ឋាននានា ធ្វើយ៉ាងឲ្យអត្រាការឆ្លងមានកម្រិតទាបបំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានផ្តល់នូវថវិកា ៥០ម៉ឺនរៀល ដល់មន្ទីរសុខាភិបាលខេត្ត, មន្ទីរទេព្យបង្អែកខេត្តថវិកា ៥០ម៉ឺនរៀល, សសយក ក្រុង ស្រុក ទាំង ៦ ក្នុង១ក្រុង ស្រុក ទទួលបាន ម៉ាស់ ៥ដុំ ស្មើនឹង ២៥០ម៉ាស់, បដាធំ ៥ផ្ទាំង, Poster២០ផ្ទាំង, សៀវភៅផ្នត់ ៥០០សន្លឹក, ខិតប័ណ្ណ ១២០សន្លឹក, ថវិកា ៥០ម៉ឺនរៀល, ក្រុមចត្តាឡីស័កប្រចាំនៅគោលដៅទាំង៤ ក្នុង ១គោលដៅទទួលបានថវិកា ២០ម៉ឺនរៀល និង សសយក វិស័យជំនាញក្នុង១មន្ទីរ អង្គភាព ទទួលបានម៉ាស់ ៥០ និង Poster ២ផ្ទាំង ផងដែរ៕