គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីគោលការណ៏តែងតាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិ


គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីគោលការណ៏តែងតាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិ

នៅថ្ងៃសៅរិ៍ ១១កើតខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីគោលការណ៏តែងតាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិ ដែលអញ្ជើងជាអធិបតីភាពពីសំណាក់ឯកឧត្តម ឡូយ សូផាត សមាជិគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណៈបក្សខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិគណៈកម្មាធិការគណៈបក្សខេត្ត ក្រុង ស្រុក។

ឯកឧត្តម ‏ម៉ុម សារឿន សមាជិគណកម្មាធិកាកណ្តាលនិងជាប្រធានគណៈកម្មាធិកាគណៈបក្សខេត្ត ក៏បានថ្លែងការកោតសរសើរដល់មន្ត្រីគណបក្សខេត្ត ក្រុង ស្រុក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំគ្រប់គ្រងសភាពការណ៏និងអនុវត្តការងារទទួលបានជោគជ័យជាបន្តបន្ទាប់ធ្វើអោយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងខេត្តនិងតាមតំបន់ព្រំដែនមានសភាពការណ៏ល្អ ធ្វើអោយសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍន៏និងរីកចំរើនបានរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន ហើយបានដោះស្រាយបញ្ហាប្រឈមនាៗជូនប្រជាជនក្នុងមូលដ្ឋាន ពង្រឹងការអនុវត្តសកម្មភាពការងារគ្រប់វិស័យ ការផ្តល់សេវាសាធារណៈរួមទាំងក្តាប់បាននូវសភាពការណ៏នយោបាយ ការងារគណបក្ស និងការងាររដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធិភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឡូយ សូផាត សមាជិគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានមានប្រសាសន៏ផងដែរថា៖នៅក្នុងខ្លឹមសារផ្សព្វផ្សាយនៅថ្ងៃនេះពិតជាមានសារះសំខាន់ខ្លាំងណាស់ ក្នុងការដឹកនាំខាងរដ្ឋបាលសាធារណៈផ្សារភ្ជាប់ទៅនិងការដឹកនាំរបស់គណបក្សនិងតម្រង់ទឹសការងាររៀបចំមុខតំណែងមន្ត្រីគណៈបក្សទាំងថ្នាក់ខេត្តក្រុងស្រុកទៅតាមឋានានុក្រម និងប្រភេទមុខតំណែងនីមួយៗដោយមាននិតិវិធីសំរាប់អនុវត្តជាក់លាក់របស់គណបក្ស ។
ឯកឧត្តមសង្ឃឹមថាតាមរយះខ្លឹមសារសេចក្តីណែនាំស្តីពីការតែងតាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិនិងក្លាយជាមូលដ្ឋានដ៏រឹងមាំសំរាប់ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សយកទៅអនុវត្តតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនក្នុងការងារចាត់តាំងប្រកបដោយប្រសិទ្ធិភាព។