គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាល ការធ្វើបញ្ជីរាយនាមសមាជិកគណបក្ស  បូកសរុបស្ថិតិប្រជាពលរដ្ឋ និងសមាជិកគណបក្ស  ដល់ក្រុមការងារថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់


គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាល កាធ្វើបញ្ជីរាយនាមសមាជិកគណបក្ស  បូកសរុបស្ថិតិប្រជាពលរដ្ឋ និងសមាជិកគណបក្ស  ដល់ក្រុមការងារថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់

នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២១នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើបញ្ជីរាយនាមសមាជិកគណបក្ស  បូកសរុបស្ថិតិប្រជាពលរដ្ឋ និងសមាជិកគណបក្ស ដល់ក្រុមការងារថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ អនុប្រធានគណៈកម្មាធិកាគណបក្សខេត្ត និងជាប្រធានប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត រួមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ក្រុមកាងារបច្ចេកទេសថ្នាក់ខេត្ត សមាជិសមាជិកាគណអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក លោកស្រី ក្រុមការងារបច្ចេកទេសថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ១៦០នាក់។

មានប្រសាសន៏សំនេះសំណាលក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ឈាង ឡាក់ អនុប្រធានគណៈកម្មាធិកាគណបក្សខេត្ត និងជាប្រធានប្រចាំការនៃគណៈអចិន្ត្រៃយ៏គណបក្សខេត្ត បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារបច្ចេកទេសគណបក្សខេត្ត ដែលបានខិតខំរៀបចំចងក្រងនូវឯកសារបច្ចេកទេស និងវគ្គបណ្តុះបណ្តាលនេះឡើង ដែលជាធាតុចូលយ៉ាងសំខាន់ដល់ក្រុមការងារបច្ចេកទេសថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអ្នកត្រូវទទួលបន្ទុកចុះអនុវត្តផ្ទាល់នៅតាមបណ្តាមូលដ្ឋានឃុំ សង្កាត់នីមួយៗក្នុងខេត្ត អោយមានមូលដ្ឋានច្បាស់លាស់ក្នុងការចុះអនុវត្តន៍ ស្របតាមស្មារតីនៃកិច្ចប្រជុំផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំគណបក្សខេត្តព្រមទាំងផែនការដែលបានដាក់ចេញរបស់គណបក្សប្រជាជនកម្ពុជាក្នុងការធានាអនុវត្តន៏នូវកម្មវិធីនយោបាយរបស់ផ្សារភ្ជាប់និងសភាពការណ៏សេដ្ឋកិច្ច និងបន្តពង្រឹងពង្រីកការងារគណបក្សនូវគ្រប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាការគ្រប់គ្រងសមាជិកគណបក្សស្របតាមគោលការណ៏នែនាំរបស់គណបក្សអោយទទួលបាននូវប្រសិទ្ធិភាពល្អប្រសើរ។

ឯកឧត្តមក៏បានជំរុញអោយសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ នូវបទបង្ហាញរបស់គ្រូឧទ្ទេសដើម្បីយកទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនអោយទទួលបានប្រសិទ្ធិភាព។

ក្នុងឱកាសនោះឯកឧត្តម ហាក់ វិមាន ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសមានប្រសាសន៏ផងដែរថា៖ ក្រុមការងារបច្ចេកទេសរបស់គណបក្សខេត្ត ដែលជាសេនាធិកាអោយគណៈកម្មាធិការគណបក្សខេត្ត ក៏បានធ្វើការបែងចែកក្រុមការងារបច្ចេកទេសរបស់គណបក្សខេត្ត តាមបណ្តាក្រុង ស្រុកទាំង៦ ដើម្បីសម្របសម្រួលនិងគាំទ្រផ្នែកបច្ចេកទេស រួមសហការជាមួយគណបក្សមូលដ្ឋានចុះពិនិត្យរៀបចំការងារ ការធ្វើបញ្ជីរាយនាមសមាជិគណបក្ស បូកសរុបស្ថិតិប្រជាពលរដ្ឋនិងសមាជិកគណបក្សប្រជាជនកម្ពុជា ធ្វើយ៉ាងណាធានាបាននូវការអនុវត្តការងារនេះអោយបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធិភាពស្របតាមគោលការណ៏ណែនាំរបស់គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។